ករណីមិនត្រូវកោសខ្យល់ ព្រោះវាបណ្តោលឲ្យមានគ្រោះថ្នាក់

ការកោសខ្យល់ជាវិធីមួយដែលប្រជាជនខ្មែរយើងតែងតែប្រើនៅពេលរាង កាយអស់កម្លាំង, មិនស្រួលក្នុងខ្លួន។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះកោសខ្យល់អាចនឹងមានគ្រោះថ្នាក់។ កន្លែងដែលកោសខ្យល់៖តាមធម្មតា កន្លែងកោសខ្យល់ពិតប្រាកដគឺកោសតាមបណ្តោយឆ្អឹងខ្នង។ ការកោសខ្យល់ជាពីរជួរដើម្បីជម្រុញដល់សកម្មភាពប្រព័ន្ធសរីរាង្គនៅក្នុង រាងកាយ, ជួយដល់រាងកាយដើម្បីសម្រួលដល់អសមតុល្យខ្យល់ក្នុងឈាម, ជួយកម្ចាត់ខ្យល់ចេញពីក្នុងខ្លួន។ យោងតាមឱសថបុរាណបានឲ្យដឹងថា អាការៈគ្រុនក្តៅ, តឹងច្រមុះ, ឈឺក្បាល, ចុកក, ឈឺខ្នង បណ្តាលមកពីឈាម។ ដូច្នេះនៅពេលបានកោសខ្យល់តាមបណ្តោយប្លោកនោមដែលមានខ្យល់ អាចជួយកម្ចាត់ជាតិខ្យល់ចេញ ជួយពង្រឹងដល់មុខងាររបស់រាងកាយ។ ក្រៅពីប្រើវិធីកោសខ្យល់, ឱសថបុរាណអាចប្រើបានតាមតិចនិចម៉ាស្សា, មូរ, ត្រដុស, សង្កត់… វិធីនេះមានប្រសិទ្ធិភាពដូចនឹងការកោសខ្យល់ដែរ។ ត្រូវមានការប្រុងប្រយ័ត្នមិនគួរកោសខ្យល់យូរៗពេក និងមិនត្រូវសង្កត់ដៃធ្ងន់ ព្រោះអាចធ្វើឲ្យរលាត់ស្បែក ឬចេញឈាម ធ្វើឲ្យអ្នកជំងឺឈឺចាប់ និងជាំពេញខ្លួនរយៈពេល ៣-៤ថ្ងៃ។ត្រូវប្រើប្រេងធម្មជាតិល្អៗ មានសមាសធាតុម៉ង...