ទីតាំងប្រជ្រុយ អាចប្រាប់អ្វីខ្លះពីខ្លួនរបស់អ្នក?
តើលោកអ្នកធ្លាប់ដែលបានកត់សម្គាល់លើប្រជ្រុយដែលមាននៅលើខ្លួនរបស់លោកអ្នកដែរឬទេ?
បើមិនដែលទេ សូមធ្វើការកត់សម្គាល់ថា
ទីតាំងរបស់ប្រជ្រុយដែលមាននៅលើដងខ្លួនរបស់លោកអ្នកទាំងអស់សុទ្ធតែអាចប្រាប់អំពីលោកអ្នកបាន៖
- ប្រជ្រុយនៅលើមាត់ ឬ ចង្កា៖ ជាសញ្ញានៃភាពស្រស់ស្អាត និង មានតុល្យភាពក្នុងជីវិត។
- ប្រជ្រុយនៅលើថ្ងាស់ខាងស្តាំ៖ ជាមនុស្សមានសំណាង ទ្រព្យសម្បតិ្ត កេរ្តិ៍ឈ្មោះ និង ភាពជោគជ័យ។
- ប្រជ្រុយនៅលើថ្ពាល់៖ បើនៅខាងស្តាំជាមនុស្សដែលឆាប់ខឹង។ ហើយបើនៅខាងធ្វេងជាមនុស្សដែលគិតតែពីខ្លួនឯង។
- ប្រជ្រុយនៅលើច្រមុះ៖ ជាមនុស្សដែលឆាប់ខឹង តែមានភាពទាក់ទាញច្រើន។
- ប្រជ្រុយនៅលើទ្រូង៖ ជាមនុស្សខ្ជិល ហើយចង់រស់នៅក្នុងភាពហ៊ឺហា។
- ប្រជ្រុយនៅក្នុងផ្នែកពណ៌សនៃភ្នែក៖ នៅក្នុងភ្នែកស្តាំជាមនុស្សរកលុយបានដោយងាយ បើនៅក្នុងភ្នែកធ្វេងជាមនុស្សមិនសូវពូកែខាងរកលុយ។
- ប្រជ្រុយនៅលើស្មា៖ ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់។
- ប្រជ្រុយលើបាតដៃ៖ បើនៅដៃស្តាំជាមនុស្សមានលុយច្រើន បើនៅខាងធ្វេងជាមនុស្សដែលមិនសូវមានលុយ។
- ប្រជ្រុយនៅលើជើង៖ ជាមនុស្សចូលចិត្តធ្វើដំណើរដើម្បីស្វែងយល់ពីពិភពខាងក្រៅ។
- ប្រជ្រុយនៅក្រោមត្របកភ្នែក៖ ជាមនុស្សដែលមានភាពស្រស់ស្អាត និងមានគំនិតឆ្នៃប្រឌិត។
- ប្រជ្រុយនៅលើស្លឹកត្រចៀក៖ ជាមនុស្សទៀងត្រង់ និង ស្រលាញ់ក្រុមគ្រួសារ។
- ប្រជ្រុយនៅលើ.ក៖ ជាមនុស្សមានអត្តចរិតល្អ។
- ប្រជ្រុយនៅលើដៃ៖ ជាមនុស្សពូកែធ្វើការសម្រាចចិត្ត។
- ប្រជ្រុយនៅលើម្រាមដៃ៖ ជាមនុស្សមានឧបសគ្គប្រើនៅក្នុងជីវិត តែអាចជំនះវាបាន៕
Comments
Post a Comment