វិធីគេចខ្លួនចេញពីហ្វូងមនុស្ស ដើម្បីការពារគ្រោះថ្នាក់
គ្រោះថ្នាក់ដល់ជីវិត ឬរបួសធ្ងន់ធ្ងរ អាចនឹងកើតមានឡើងដោយសារការរត់ជាន់គ្នា
នៅពេល ហ្វូនមនុស្សមានការភ្ញាក់ផ្អើល ឬស្ទះផ្លូវមិនអាចចេញចូលបាន។
តើធ្វើយ៉ាងណាដើម្បីចាក ចេញពីហ្វូងមនុ
កន្លងមកនេះ មានគ្រោះថ្នាក់ជាច្រើនដែលកើតឡើងដោយសារការរត់ជាន់គ្នា
ឬស្ទះផ្លូវ ជាក់ស្ដែងដូចជាការរត់ជាគ្នានៅក្នុងពិធីសាសនាអ៊ីស្លាម
ឬនៅស្ពានពេជ្រ។ល។ ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយចៃដន់
សូមតាមដានស្វែងយល់ដូចតទៅ ៖
ស្វែងយល់ពីច្រកចេញ និងភាពគ្រោះថ្នាក់ដែលអាចកើតឡើង
- យកចិត្តទុកដាក់ទៅលើច្រកចេញចូលទាំងអស់ នៅពេលអ្នកទៅដល់ទីនោះដំបូង។
- ស្វែងយល់ពីទីតាំងដែលអ្នកកំពុងស្ថិតនៅ ព្រោះថា នៅពេលហ្វូងមនុស្សបម្លាសទីលើកន្លែងសើម ដីមិនស្មើ ឬថ្មរអិល ក្បែរបឹង ស្រះទឹកជាដើម គឺពិតជាគ្រោះថ្នាក់ បើសិនអ្នកត្រូវដួល ឬធ្លាក់ទឹក។
- ស្វែងយល់ពីបរិយាកាសរួមរបស់ព្រឹត្តិការ ៖ ស្ថានភាពច្របូកច្របល់នៃហ្វូងមនុស្ស អាចត្រូវ
បានគេដឹងមុន ហើយបើសិនមានអារម្មណ៍ថា ពិបាកទ្រាំ អ្នកគួរចាកចេញពីហ្វូងមនុស្ស។
វិធីគេចចេញពីហ្វូងមនុស្សគ្រោះថ្នាក់
-ប្រការដំបូងដែលអ្នកត្រូវយកចិត្តទុកដាក់គឺ មិនគួរចូលរួមព្រឹត្តិការធំ ដែលមានមនុស្សច្រើន។
-បើសិនស្ថិតក្នុងហ្វូងមនុស្សដែលកំពុងបម្លាស់ទី ចូរកុំដើរបញ្ច្រាស ឈរ ឬអង្គរនឹងមួយកន្លែងព្រោះថា អ្នកអាចនឹងត្រូវច្រានដួល ហើយត្រូវគេជាន់ពីលើ។ ការរត់នៅក្នុងហ្វូងមនុស្ស ក៏កាន់តែគ្រោះថ្នាក់ ដោយសារថា បែបនេះ អ្នកអាចធ្វើឱ្យអ្នកដទៃដួល ឬក៏អ្នកដួលខ្លួនឯងដ៏ថាបាន។
- ការចាកចេញពីហ្វូងមនុស្សដែលកំពុងបម្លាស់ទី គឺត្រូវធ្វលឡើងជាសន្សឹមៗ និងដើរចេញទៅតាមបណ្ដោយទិស ឆ្ពោះទៅរកខាងឆ្វេង ឬស្ដាំ ជាទីមានមនុស្សតិច ឬគ្មានមនុស្ស ប៉ុន្តែ ជាកន្លែងទូលាយ ងាយរត់គេចពីហ្វូងមនុស្ស ក្នុងករណីមានហេតុការណ៍អាក្រក់កើតឡើង។
- ពេលដើរចេញពីហ្វូងមនុស្ស អ្នកគួរដាក់ដៃរាំងនៅពីខាងមុខ ដើម្បីការពារដើមទ្រូង និងពោះ។
- ករណីអ្នកត្រូវដួល គឹត្រូវតែប្រញាប់ក្រោកឡើងជាបន្ទាន់ ហើយបើមិនអាចក្រោកបាន គឺត្រូវវារឆ្ពោះទៅមុខស្របនឹងទិសបម្លាស់ទីនៃហ្វូងមនុស្ស។ បើសិនមិនអាចវារបាន ចុងក្រោយអ្នកត្រូវអង្កួញខ្លួនដូចកាយវិការទារកក្នុងផ្ទៃ។

Comments
Post a Comment